តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Dennis Fisher

គ្រូពេទ្យជនបទ

លោក​ស៊ីន​គ្លែរ លូវីស(Sinclair Lewis) ជា​អ្នក​និពន្ធ​សៀវ​ភៅ​រឿង​ប្រលោម​លោក ដែល​មាន​ចំណ​ង​ជើ​ង​ថា វិថី​សំខាន់ ដែល​និយាយ​អំពី​ដំណើ​រ​ជីវិត​របស់​អ្ន​ក​ស្រីខារ៉ូល(Carol) ដែលជាអ្ន​ក​ទី​​ក្រុង​ដ៏​ទាន់សម័យ​ម្នាក់ ដែល​បាន​រៀប​កា​រ​ជាមួ​យ​វេជ្ជ​បណ្ឌិត​ជន​បទ។ ​នាងមា​ន​អារម្ម​ណ៍ថា​ ខ្លួនមា​ន​ភាព​ខ្ពង់​ខ្ពស់​ជាង​អ្ន​ក​ដទៃ ​នៅក្នុ​ងទី​ក្រុង​ដ៏តូ​ច ដែល​នា​ង​ទើប​តែបា​នផ្លា​ស់​មក​រស់​នៅ។​ ប៉ុន្តែ អាកប្បកិ​រិយ៉ា​ដែល​ស្វាមីរ​បស់​នា​ងមា​ន នៅ​ក្នុង​ការ​ជួយអ្ន​ក​របួស បាន​ធ្វើ​ឲ្យ​នាងគិ​ត​ឡើង​វិញ អំពី​ភាព​វាយ​ឫក​របស់​នាង។ ពេ​លនោះ​មានក​សិករ​អន្តោ​ប្រវេសន្ត ម្នាក់​មាន​របួស​ដៃជា​ទ​ម្ងន់ ដែល​ត្រូ​វកា​ត់ដៃ​នោះ​ចោ​ល។ អ្នក​ស្រី​ខារ៉ូល​ក៏បា​ន​មើល​ទៅ​ស្វាមី​រប​ស់​នាង ដោយ​ចិត្ត​កោត​សរសើរ ​ពេល​ដែល​គាត់​កំពុង​និយា​យក​ម្សាន្ត​ចិត្ត​បុរ​សដែល​​មានរបួស និង​ភរិយារ​បស់​គា​ត់ ដែល​កំពុ​ងពិ​បាក​ចិ​ត្ត។ អាកប្ប​កិរិយ៉ា​ដែល​ចេះ​ឈឺ​ឆ្អាល ដែល​មាន​លក្ខណៈ​ជា​អ្នក​បម្រើ របស់លោ​ក​គ្រូពេ​ទ្យម្នា​ក់​នេះ បាន​ជម្រុញ​ឲ្យ​អ្នក​ស្រីខារ៉ូល​ចង់​កែ​ប្រែ​ផ្នត់​គំនិត​ដែល​ពេញ​ដោយ​អំនួត។

ក្នុង​ទំនាក់​ទំន​ងរ​ប​ស់យើង ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​អាច​សម្រេច​ចិ​ត្ត​ថា ​តើ​យើង​ត្រូវ​គិត​ថា យើង​មាន​ភាព​ខ្ព​ង់ខ្ព​ស់​ជាង​អ្នក​ដទៃ ឬគិ​ត​ថា យើង​ត្រូវ​បម្រើ​ប្រយោជន៍​អ្នក​ដទៃ​។ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា “កុំ​​ឲ្យ​​​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”​(ភីលីព ២:៣-៤)។

កាលណា​យើ​ង​ផ្តោត​ទៅ​លើគំរូ​របស់​ព្រះយេ​ស៊ូវ នោះយើ​ងអា​ច​រៀន​គិត​ថា សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ​ មានភា​ព​សំខាន់​ជាង​តម្រូ​វ​ការ​រប​ស់យើ​ង។ ទ្រង់​បាន​យក “រូបភាព​ជា​បាវ​បម្រើ” ហើយបា​នលះ​ប​ង់ព្រះ​ជ​ន្មទ្រ​ង់​ ដើម្បី​យើ​ងរា​ល់គ្នា​ (ខ.៥-៨)។ ពេល​ដែល​យើង​មិ​នបា​នឲ្យ​តម្លៃអ្នក​ដទៃ នោះសូ​មយើ​ង​មើល​ទៅកា​រលះបង់​ដែ​លទ្រ​ង់​មាន​សម្រាប់យើ​ង ដែលបាន​បង្ហាញ​ផ្លូវដែលល្អ​ជា​ង គឺ​ផ្លូវ​នៃកា​រ​បន្ទាប​ខ្លួន។–Dennis Fisher​

តើទ្រង់ជាមិត្តភ័ក្រក្នុងក្តីស្រមៃឬ?

កាល​ពីពេ​ល​កន្លង​ទៅ ខ្ញុំ​បាន​ឮ​គេនិ​យាយប្រា​ប់ខ្ញុំ​​ថា មានគេ​ផ្ស​ព្វផ្សាយ​នៅលើ​ផ្ទាំ​ងផ្សា​យ​ពាណិជ្ជ​កម្ម នៅតា​មផ្លូ​វ​ធំៗ​ថា​ “ព្រះជា​មិត្ត​ភ័​ក្រដែ​ល​មាន​តែក្នុ​ងក្តី​ស្រមៃ ​ចូរទ​ទួល​ស្គាល់កា​រ​ពិត នោះ​ជា​​កា​រប្រ​សើរ​សម្រា​ប់យើ​ង​ទាំង​អស់​គ្នា”។ ជាកា​រ​ពិត​ណាស់ អ្នក​ដែល​ហ៊ាន​សរសេរ​យ៉ាង​ដូចនេះ​ បានប្រៀ​ប​ធៀប​គ្រីស្ទ​ប​រិស័ទ ទៅនឹ​ង​កូន​ក្មេង ​ដែលប​ង្កើត​ឲ្យមា​ន​មិត្ត​ភ័ក្រ​ម្នាក់ នៅ​ក្នុង​ការ​ស្រ​មើ​ស្រមៃ​របស់​ខ្លួន។ ប៉ុន្តែ តើ​ព្រះ​គ្រាន់​តែ​ជា​មិត្ត​ភ័ក្រ​នៅ​ក្នុ​ង​ក្តី​ស្រមៃ​របស់​យើង​ឬ?​

ជា​ការ​ពិត​ណាស់ យើង​មាន​ភស្តុតាង​បញ្ជាក់ថា​ ព្រះ​ពិតជា​មាន​មែន។ ចូរ​ពិចារ​ណាអំ​ពី​ទ្រឹស្តី​ដែល​មាន​ដូច​តទៅ : ការ​ករ​កើត​នៃពិ​ភព​លោក បាន​បង្ហាញ​ថា ក្នុង​សក​លោក​នេះ មាន​អ្នក​រចនា​ម្នាក់ ដែល​បាន​បង្កើត​របស់​សព្វ​សារ​ពើម​ក(រ៉ូម ១:១៨-២០)។ សម្ប​ជញ្ញៈ​របស់​មនុស្ស​ជួយ ឲ្យ​មនុស្ស​ដឹង​ខុស​ត្រូវ ហើយ​ការ​នេះ​បង្ហាញ​ថា មាន​អ្នក​ដាក់​ក្រឹត្យ​វិន័យ នៅ​ក្នុង​សម្ប​ជញ្ញៈ​របស់​យើង​(រ៉ូម ២:១៤-១៥)។ ភាព​ប៉ិន​ប្រសប់​​ដែលយើ​ង​បង្ហាញ​ចេញ នៅ​ក្នុង​តន្រ្តី និង​សីល្បៈ ឆ្លុះប​ញ្ចាំង​អំពី​ភាពប៉ិ​នប្រ​សប់ ដែល​ព្រះ​អាទិករ​មាន​(និក្ខមនំ ៣៥:៣១-៣២)។ ព្រះ​គ្រីស្ទ​បាន​បើក​សម្តែង ​ឲ្យយើ​ងដឹ​ង​ថា ព្រះ​មាន​លក្ខណៈ​ដូច​ម្តេ​ច តាម​រយៈ​ការ​យាង​មក​យក​កំណើតជា​ម​នុស្ស​(ហេព្រើ ១:១-៤)។ ហើយ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះវិ​ញ្ញាណ ក្នុង​ចិត្ត​គ្រីស្ទ​បរិស័​ទម្នា​ក់​ៗ ​បង្ហាញ​ពីភា​ពពិ​ត​រប​ស់ព្រះ​(កាឡាទី ៥:២២-២៣)។

ព្រះ​គម្ពី​របា​នប្រា​ប់​យើ​ងថា​ នឹង​មាន​អ្នក​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់ ភាព​ពិត​របស់ព្រះ​(២ពេត្រុស ៣:៤-៦)។ ប៉ុន្តែ លោក​យ៉ាកុ​បបា​នរំ​ឭក​យើង អំពី​ភា​ព​ពិត​រប​ស់ទ្រ​ង់ និង​ការ​ដែលអ្ន​ក​ជឿ​ព្រះ​ក្នុង​គ្រាសញ្ញាចា​ស់ បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​ទ្រង់ គឺ​ដូច​ដែល​មាន​សេចក្តីចែង​ថា : “អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ…

ពាក្យរបស់មនុស្សមានប្រាជ្ញា

សព្វ​ថ្ងៃ​នេះ ខ្ញុំមា​នអា​យុជា​ង​៦០​ឆ្នាំហើ​យ ខ្ញុំ​បាន​រំឭក​ឡើងវិ​ញ អំពី​អ្នក​ដឹក​នាំខា​ង​វិញ្ញាណ​ទាំង ​ឡាយ ដែល​បាន​ជះឥ​ទ្ធិពល​ល្អ មក​លើជី​វិ​តខ្ញុំ។ កាល​ខ្ញុំ​នៅ​រៀន​នៅសា​លាព្រះ​គម្ពីរ ព្រះប្រើ​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំស្រឡាញ់​ចូលចិ​ត្ត​ព្រះ​បន្ទូល​ទ្រង់។ គ្រូ​បង្រៀន​ភាសា​ក្រិក​របស់​ខ្ញុំ ​បាន​ប្រើ​វិធី​សាស្រ្ត​បង្រៀន​ល្អ​ៗ ​ដើម្បីជំរុញ​ឲ្យ​ខ្ញុំ​បញ្ចប់​ការ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យ៉ាង​ជោគ​ជ័យ។ ហើយ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​បម្រើ​កា​រជា​គ្រូ​គង្វាល​ជាលើ​កដំ​បូង គ្រូ​គង្វាល​ជាន់​ខ្ពស់​របស់​ខ្ញុំ បាន​ដឹក​នាំ​ខ្ញុំនៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​សំខា​ន់​ៗ ដើម្បី​ជួយ​អ្នក​ដទៃ ឲ្យ​លូត​លាស់​ខាង​វិញ្ញាណ​។ និយា​យ​រួម គ្រូ​បង្រៀន​ទាំង​នេះ ​សុទ្ធ​តែ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ តាម​របៀប​ខុស​ៗ​គ្នា។​ ​

ស្តេច​សាឡូម៉ូន​ធ្វើ​ការ​ស្វែង​យល់​ប្រកប​ដោយ​ប្រាជ្ញា អំពីរ​បៀប​ដែល​អ្នក​ដឹក​នាំអា​ចជួ​យ​ឲ្យយើ​ងមា​ន​ការ​រីក​លូតលាស់ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូ​លថា “ពាក្យ​​របស់​​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ​នោះ​ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​អ្នក​គង្វាល​តែ​១”(សាស្តា ១២:១១)។ គ្រូ​ខ្លះបា​ន​ប្រើពាក្យ ដែល​​ប្រៀ​បបា​ននឹ​ងជន្លួញ ​ដែលជួយ​ជម្រុញ​យើង គ្រូខ្លះទៀ​ត​ជួយ​សង់​មូល​ដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​ដ៏រឹ​ង​មាំ នៅ​ក្នុង​ជីវិត​យើង។ ហើយ​មាន​គ្រូ​ខ្លះទៀ​ត គឺ​ជា​គ្រូគ​ង្វាល​ដែល​មើល​ថែរ​​យើង ដោយ​ស្តាប់​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពេល​ដែល​យើង​មាន​កា​រឈឺ​ចាប់។​

ព្រះ​គ្រីស្ទ​ទ្រង់​ជា​​អ្ន​កគ​ង្វាល​ល្អ ដែល​បាន​ប្រទាន​នូវ​អំណោយ​ទាន​ផ្សេង​ៗ​ ដល់​អ្នក​ដឹ​ក​នាំ ​ដូចជា អំណោយ​ទាន លើកទឹ​ក​ចិត្ត បង្កើត និងមើ​លថែ​រពួ​ក​ជំនុំ។ ទ្រង់​សព្វ​ព្រះទ័​យ​ឲ្យ​យើង​បន្ទាប​ខ្លួន និង​មាន​សេចក្តី​ស្រឡាញ់ចំ​ពោះ​អ្នក​ដទៃ​ជា​និច្ច ទោះ​យើង​ជា​អ្នក​ដឹក​នាំ​ ឬ​ជា​អ្នក​ដែលរៀ​ន​សូត្រ​ពីអ្នក​ដឹក​នាំក៏​ដោយ។ យើង​ពិត​ជាមា​នអ​ភ័យ​ឯក​សិទ្ធិ​ពិសេស​ណាស់ ដែល​អ្នក​គង្វាល​របស់​យើង បាន​ដឹក​នាំ និ​ងប្រើយើ​ង ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ នៅ​ពេ​លដែ​ល​ពួក​គេ​កំពុង​ដើរ​ជា​មួយ​ទ្រង់។–Dennis…

ការធ្វើដំណើរឆ្លងកាត់ព្យុះ

ប្រជា​ជន​សម័យ​បុរាណ នៅក្នុ​ងនគរ​អ័ស៊ូម(Axum) ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​សមុទ្រ​ក្រហម ដែល​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អេធីយ៉ូពី បាន​រក​ឃើញថា​ ខ្យល់​ព្យុះ​មូសុង​ដែល​បក់​បោក​មក​ខ្លាំង អាច​ត្រូវ​បាន​គេ​ប្រើ​ជា​ប្រយោជន៍ ដោយ​ប្រើ​ក្តោង​នាវា​ ដើម្បីឲ្យ​ខ្យ​ល់​ព្យុះនោះ​រុញ​នាវា​ឲ្យ​លឿន​ទៅមុ​ន។ ពួក​គេ​មិន​បាន​ខ្លាច​ខ្យល់ និង​ភ្លៀង​ដែល​មាន​កម្លាំ​ងខ្លាំង​នោះឡើ​យ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​រក​ឃើញ​វិធី​បើក​នាវាកា​ត់​តាម​ព្យុះនោះ​ទៅវិ​ញ។​

យ៉ាង​ណាមិ​ញ បទ​គម្ពី​រទំនុក​ដំកើង ១០៧ បាន​ធ្វើ​ឲ្យ​យើង​នឹក​ស្រមៃឃើ​ញ ការ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ព្យុះ​ភ្លៀង ក្នុង​ជីវិត​យើង ហើយ​ជួយ​ឲ្យយើង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត កាត់​តាម​ព្យុះ​នោះ។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​ទ្រ​ង់​​បង្គាប់​ទៅ នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្តាល​ឲ្យ​រលក​កំរើក​ឡើង … គ្រា​នោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ”(ទំនុកដំកើង ១០៧:២៥,២៨)។

ការ​ដែល​យើង​ទុក​ចិត្ត​ការ​ដឹក​នាំរ​បស់​ព្រះ ពេល​យើង​មាន​ការ​ពិបាក គឺជា​អ្វី​ដែ​លព្រះ​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​យើង ក្នុង​ព្រះ​គម្ពីរ។ បទ​គម្ពី​រ​ហេព្រើ ជំពូក ១១ បាន​រៀបរាប់​អំពី​មនុស្ស​ជា​ច្រើន ដែល​ប្រើ​បញ្ហា​រប​ស់​ខ្លួន ជា​ឱកាស​ដើម្បី​ប្រើជំនឿ​របស់​ខ្លួន និង​ដើម្បី​ពិសោធ​នឹង​ព្រះ​គុណ ការ​ផ្គត់​ផ្គង់ និង​ការ​ប្រោស​លោះរ​បស់​ព្រះ គឺ​ដូច​ដែល​មានសេ​ចក្តី​ចែង​ថា “​ដោយ​សា​រ​​សេចក្តី​​ជំនឿ នោះ​​គេ​​បា​ន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្តី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង”(ខ.៣៣-៣៤)។

ក្នុងកា​រ​រស់​នៅ យើង​ជៀស​មិ​នផុ​តពី​ការ​លំបាក ដែល​ប្រៀប​ដូ​ច​ជា​ខ្យល់​ព្យុះ។ ជា​ដំបូង ​យើង​ប្រហែល​ជា​ចង់​រត់​គេច​ចេញ​ពី​បញ្ហារ​បស់​យើ​ង តែ​ទោះ​យ៉ាង​ណា​ក៏ដោ​យ…

ថ្ងៃបុណ្យផ្កាធូលីព

មាន​ប្រទេស​មួយ​ចំនួន នៅទូ​ទាំង​ពិភព​លោក​បាន​ប្រារព្ធ​ថ្ងៃ​បុណ្យផ្កា​ធូ​លីព ដើម្បី​ទទួល​ស្វាគមន៍​ការ​មកដល់​នៃ​រដូវ​ផ្ការី​ក។ ពេល​ដែល​ខ្ញុំគិ​តអំ​ពី​ផ្កាធូលីព ខ្ញុំ​ច្រើន​តែគិ​តអំ​ពីប្រទេស​ហូឡង់ ប៉ុន្តែ តាម​ពិត ការ​ដាំ​ផ្កានេះ​ល​ក់ជាលើ​កដំ​បូង គឺ​ចាប់​ផ្តើម​មា​ន​នៅតំ​ប​ន់​មជ្ឈិម​បូព៌ា។ សព្វ​ថ្ងៃ ផ្កា​ធូលីព​ដែល​មាន​ពណ៌​ច្រើន​មុខ​នេះ ត្រូវបា​ន​គេ​និយមចូល​ចិត្ត​នៅ​ទូទាំង​ពិភព​លោក ដែល​ក្នុង​នោះ ​​ផ្កា​ធូលីព​មាន​ប្រហែល​១០៩​ពូជ ត្រូវ​បាន​គេ​យក​ទៅ​ដាំ នៅតា​ម​កន្លែង​ផ្សេងៗ ដូច​​ជា នៅ​តាម​សួន​ច្បារ តាម​ដង​ផ្លូវ និ​ងក្នុង​សួនច្បារក្នុ​ងប​រិវេណ​ផ្ទះ នៅ​ទូទាំង​ពិភព​លោក។​

ក្នុង​រដូវ​ភ្លៀង​កាល​ពី​ឆ្នាំទៅ​ ខ្ញុំបាន​ដាំ​មើម​ផ្កាធូលីព​មួយចំ​នួន។ ពីរ​បី​ខែ​ក្រោយ​មក មើម​ទាំង​នោះ​បាន​ដុះ​ចេញ​ជា​ផ្ការីក​មាន​ពណ៌​គួរ​ឲ្យ​គ​យគ​ន់ ដែល​បញ្ជាក់​ថា រដូវ​ផ្ការី​កបានម​កដ​ល់ហើ​យ។ ផ្កាទាំ​ង​នោះក៏​បា​ន​រំឭ​ក​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​ដែរ​ថា រដូ​វក្តៅ​កំពុង​តែរំ​គិល​មក ហើយ​ពេល​ដែល​រដូវក្តៅ​មក​ដល់ ខ្ញុំ​នឹង​បាន​មើល​ឃើញ​ផ្កាកា​ន់​តែ​ច្រើន ដោយ​ចិត្ត​ត្រេក​អរ។​

យ៉ាងណា​មិ​ញ ផ្កាគឺ​ជា​វត្ថុ​ដែ​លជួ​យ​រំឭក​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំអំ​ពី​ព្រះគុ​ណនៃ​ព្រះ ក្នុង​ជីវិត​យើង​។​ ព្រះ​អម្ចាស់​នៃ​យើង​បាន​មាន​បន្ទូលជា​​ពា​ក្យ​ប្រៀប​ប្រដូច​អំពី​ផ្កាឈូក នៅក្នុ​ង​បឹង ដើម្បី​រំឭក​យើង​អំពី​​កា​រផ្គត់​ផ្គង់​របស់​ព្រះវរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ)។ គឺ​ដូច​ដែល​ទ្រង់បា​នមា​នប​ន្ទូល នៅ​ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើភ្នំ​ថា​ “ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច.. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង … តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី?”(ម៉ាថាយ ៦:២៨-៣០)។

ផ្កាធូ​លីព​ធ្វើ​ជា​សញ្ញា​បញ្ជាក់​អំពី​កា​រប​ញ្ចប់​នៃរ​ដូវ​រងា និង​ការ​មក​ដល់​នៃ​រដូ​វផ្កា​រី​ក ប៉ុន្តែ ផ្កា​ធូលីព​ក៏មិ​ន​ខុស​ពី​ផ្កាឈូ​ក​នៅក្នុ​ងបឹង​ឡើយ ពោល​គឺ​វាអា​ចរំ​ឭក​យើង​ឲ្យនឹ​កចាំ​ អំពី​ព្រះ​មួយ​អង្គ ​ដែលយើងអា​ច​ពឹង​ផ្អែ​កលើ​ការ​ផ្គ​ត់​ផ្គង់​អាហារ…

ការស្រូបយកជីវ ជាតិនៃព្រះបន្ទូល

ស្តេច​ចេមស៍ គឺ​ជា​ក្សត្រ​ដ៏​មាន​ភាព​ល្បី​ល្បាញ ដោយ ​សារ​ព្រះ​គម្ពី​រ​ឃីង ចេមស៍(King James) ដែល​គេបាន​បក​ប្រែ​មក​ជា​ភាសា​អង់​គ្លេស ដោយ​ភ្ជាប់​ជា​មួយ​ព្រះ​នាម​ទ្រង់។ ការ​បោះ​ពុម្ភ​ព្រះ​គម្ពីរ​នេះ បាន​កើត​ឡើង ស្ទើរ​តែ​នៅពេ​លដំ​ណាល​គ្នា នឹងកា​រ​ដែ​ល​ទ្រង់​បាន​ធ្វើ​ការ​កែសម្រួល​អត្ថ​បទ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា សៀវ​ភៅ​នៃការ​អធិស្ឋាន​ធម្ម​តា ។ គេ​បា​ន​ប្រើ​សៀវ​ភៅ​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដែល​សៀវ​ភៅ​នេះ ជា​លំនាំ​នៃ​ការ​អធិស្ឋាន​​ទូ​ល​អង្វរ និង​ការ​ថ្វាយ​បង្គំ ដែល​ផ្ទុក​ទៅ​ដោយ​សេចក្តី​អធិ​ស្ឋាន​ដ៏​អស្ចារ្យ​មួយ ដើម្បី​សូម​ឲ្យ​មាន​លក្ខណៈ​សម្បត្តិដែ​ល​សម​ស្រប​តាម​ព្រះ​គម្ពីរ ដោយ​អធិ​ស្ឋាន​យ៉ាង​ដូច​នេះ​ថា “​ឱ​ព្រះអ​ម្ចាស់ ដ៏​មាន​ពរ ទ្រង់​បាន​បណ្តាល​ឲ្យ​គេ​តែង​ព្រះ​គម្ពីរ​បរិសុទ្ធ​មក សម្រាប់​ឲ្យ​យើង​ខ្ញុំ រៀន​សូត្រ សូម​ជួយ​ឲ្យយើ​ង​ខ្ញុំ … បា​នស្តាប់ បាន​អាន គូស​ចំណាំ រៀន​សូត្រ​បទ​គម្ពី​រទាំ​ង​នោះ ទាំង​ស្រូប​យក​ជីវ​ជាតិ​នៅ​ខាង​ក្នុង​ផង ដោយ​ការ​អត់​ធ្មត់ និង​ការ​កម្សាន្ត​ចិ​ត្ត​នៃ​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ​នៃ​ទ្រង់ ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ក្រសោប​យក និង​តោង​ឲ្យ​ជាប់​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ នៃ​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច”។

កាល​ពី​ពេល​ជា​ច្រើន​សត​វត្ស​ មុន​សម័យ​ស្តេច​ចេមន៍ លោក​ហោរា យេរេមា បាន​ថ្លែង​អំពី​ការ​អនុញ្ញាត​ឲ្យ​ព្រះគ​ម្ពីរ​ចម្អែត​ចិត្ត​យើង តាម​របៀប​ស្រដៀង​គ្នា បាន​ជា​គាត់​អធិ​ស្ឋាន​ដូច​នេះថា​ “ទូលប​ង្គំ​​បា​ន​​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះបន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូលបង្គំ ដ្បិត​ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ ទូលបង្គំ​បាន​ហៅ​តាម​ព្រះនាម​ទ្រង់”(យេរេមា ១៥:១៦)។ យើង​មាន​លក្ខណៈសម្បត្តិ​ដែល​សម​ស្រប​តាម​ព្រះបន្ទូ​លព្រះ​ ពេល​ដែល​យើង “អាន គូស​ចំណាំ រៀន​សូត្រ និង​ស្រូប​យក​ជីវ​ជាតិ​នៃ​ព្រះប​ន្ទូល​ទ្រង់”…

ពិបាកស្រឡាញ់

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការជាអ្នកប្រឹក្សាយោបលក្មេងប្រុសមួយចំនួន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ ពេលនោះខ្ញុំបានដឹងអំពីការលំបាក នៅក្នុងការប្រឈមមុខនឹងអាកប្បកិរិយ៉ារបស់ពួកគេ។ ពួកគេចូលចិត្តធ្វើបានសត្វ ដែលគេចិញ្ចឹមនៅក្នុងសួនសត្វសម្រាប់កុមារ ហើយជួនកាលបានឈ្លោះប្រកែកគ្នា។ ដូចនេះ ខ្ញុំក៏បានប្រើវិធីសាស្រ្តស្ងៀមស្ងាត់ និងរឹងមាំ ដើម្បីដឹកនាំពួកគេ។ ហើយទោះបីជាពួកគេ ចេះតែធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទទួលក៏ដោយ ក៏ខ្ញុំនៅតែយកចិត្តទុកដាក់ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់ពួកគេជានិច្ច។​

ទោះបីជាខ្ញុំបានបង្ហាញចេញនូវភាពសប្បុរស និងសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅក្នុងចិត្តខ្ញុំ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំកំពុងតែ“អត់ធ្មត់ចំពោះពួកគេ”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះវរបិតា ដែលគង់នៅស្ថានដ៏ខ្ពស់ បានផ្គត់ផ្គង់កូនរបស់ទ្រង់ ដែលបះបោរទាស់នឹងទ្រង់។ ទាក់ទងនឹងរឿងរបស់រាស្រ្តអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេភាសខ្លួនចេញពីនគរអេស៊ីព្ទ សាវ័ក​ប៉ុល​​បានមានប្រសាសន៍ថា “ព្រះទ្រង់​បាន​ទ្រាំទ្រនឹង​កិរិយា​របស់​គេ នៅ​ទី​រហោស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ”(កិច្ចការ ១៣:១៨)។​ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ទ្រាំទ្រ” ច្រើនតែមានន័យថា ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ដោយចិត្តអត់ធ្មត់ ទោះបីជាពួកគេឆ្លើយតប ដោយការរមើលគុណក៏ដោយ។

ពេលដែលយើងខិតខំមើលថែរអ្នកដទៃ ដោយការយកចិត្តទុកដាក់ អ្នកខ្លះប្រហែលជាមិនឆ្លើយតបជាវិជ្ជមាន ចំពោះយើងឡើយ។ ពេលដែលមានរឿងនេះកើតឡើង នោះយើងចាំបាច់ត្រូវនឹកចាំថា ព្រះទ្រង់ក៏មានការអត់ធ្មត់ចំពោះយើងផងដែរ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មក ដើម្បីជួយឲ្យយើងឆ្លើយតប ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលយើងពិបាកស្រឡាញ់ ឬអ្នកដែលមិនចេះដឹងគុណ (កាឡាទី ៥:២២-២៣)។

ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានចិត្តអត់ធ្មត់ ចំពោះអ្នកដែលយើងខ្ញុំពិបាកស្រឡាញ់។–Dennis Fisher

ជ្រោយនៃទុក្ខវេទនា

នៅថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ ១៧៧០ សំពៅ​របស់​លោក​ចេមស៍ ឃុគ(James Cook) ដែល​អ្នក​រុក​រក ដែល​មាន​ស​ញ្ជា​តិ​អង់​គ្លេ​ស​ បាន​បើ​កប៉ះ​នឹ​ង​ថ្ម​ប៉ប្រះ​ទឹ​​ក នៅឆ្នេ​រ​ភាព​ខា​ង​ជើង នៃ​ប្រទេស​អូ​ស្រ្តាលី។ គាត់​ក៏បា​ន​​បើកនា​វា​នោះ ងាក​ទៅរ​ក​ទឹ​ក​ជ្រៅវិ​ញ តែ​​គាត់​នៅ​តែ​ប៉ះថ្ម​ប៉​ប្រះ​ទឹកទៀ​ត ហើយ​លើក​នេះកា​រ​ប៉ះទ​ង្គិ​ចស្ទើ​រ​តែ​បាន​ធ្វើ​​ឲ្យ​សំពៅ​​របស់គាតលិ​ច។ បទ​ពិសោធន៍​នេះ​បាន​បណ្តាល​ចិត្ត​លោកឃុ​គ ឲ្យ​សរសេរ នៅ​ក្នុង​សៀ​វ​ភៅកំ​ណ​ត់​ហេតុ​រ​បស់សំពៅនោះ​ថា ​“ខ្ញុំដា​ក់ឈ្មោះ​ទី​តាំងខា​ងជើ​ង​នោះ​ថា​ ជ្រោយទុ​ក្ខវេ​ទ​នា ព្រោះនៅ​ទី​នេះ មាន​កា​រ​លំបា​ក់​គ្រ​ប់​យ៉ាង​កើត​ឡើង”។

មាន​មនុ​ស្ស​ជា​ច្រើ​ន ​បាន​ដក​ពិសោ​ធ​នឹង​កា​រ​លំ​បាក ដែលហា​ក់ដូ​ច​ជា​កា​រចា​ប់​ផ្តើម នៃការ​លំបា​ក​ជា​ច្រើន​ទៀត ដែល​​កើ​តឡើ​ង​ជា​ប​ន្តបន្ទាប់​គ្នា ដែល​មាន​ដូ​ច​ជា ការ​បាត់​​បង់​ការងា​រ ការ​ស្លាប់​រ​ប​ស់ម​នុស្ស​ជា​ទី​ស្រឡាញ់ ការ​លែង​លះទាំង​បង្ខំ ឬកា​រ​មា​នសុ​ខ​ភា​ព​ចុះខ្សោ​យជា​ដើម។​ ទោះ​បីជា​បញ្ហាវិ​បត្តិ​ហាក់​ដូ​ច​ជា “ជ្រោយ​​នៃ​ទុ​ក្ខ​វេ​ទនា” របស់​យើងក៏ដោយ ក៏​ព្រះទ្រង់​នៅ​តែ​មាន​អំ​ណាច​លើទាំ​ង​អ​ស់ ហើយ​ទ្រង់​ពិត​ជា​នៅ​តែ​គ្រ​ប់គ្រ​ង​ស្ថា​ន​កា​រណ៍​រ​ប​ស់​យើង។​ ទ្រង់​​សព្វ​ព្រះ​ទ័​យ​នឹង​ប្រើ​ទុក្ខ​លំបា​ក​របស់យើង ដើម្បី​ឲ្យ​យើង​មា​នភា​ព​សាំ​ថ្នឹក​។ គឺដូចដែលសាវ័ក​យ៉ាកុ​ប​បាន​មា​ន​ប្រ​សាស​ន៍​ថា “បង​​ប្អូន​អើយ កាល​​ណា​​​អ្ន​ក​​​រាល់​​​គ្នា​​មា​ន​​​សេចក្តី​ល្បួង​​ផ្សេងៗ​ នោះ​ត្រូ​វ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់​ខ្ជួន”(យ៉ាកុប ១:២-៣)។ “សេចក្តីខ្ជា​ប់ខ្ជួន” គឺមា​ន​ន័​យថា​ ​យើង​នៅ​តែ​មាន​អំ​ណា​ច ឬ​មាន​​សមត្ថ​ភាព​អត់​ធ្ម​ត់​នឹ​ង​កា​រ​លំ​បាក។

ក្នុងពេ​លដែ​លអ្ន​ក​កំ​ពុង​ស្ថិត​នៅ​ ក្នុងកា​រលំ​បា​កដែ​ល​ធ្វើ​ឲ្យ​ជី​វិត​ផ្លា​ស់​ប្រែ នោះ​ចូរ​ចាំ​ថា ព្រះ​ទ្រង់​នៅ​តែធ្វើ​កា​រ​រ​ប​ស់ទ្រ​ង់​។ ទ្រង់​សព្វ​ព្រះ​ទ័​យ​នឹ​ងប្រើ​ប​ទពិ​សោ​ធន៍ នៃ​“ជ្រោយ​នៃ​ទុក្ខវេទនា” រប​ស់អ្ន​ក ដើ​ម្បីស្អា​ង​បុ​គ្គលិ​កល​ក្ខ​ណៈរ​ប​ស់អ្នក​។…

ចូររត់ដើម្បីទទួលបានរង្វាន់

ជារៀងរា​​ល់ឆ្នាំ ក្នុង​ខែមិនា​ ការ​ណាំងរទេះ​ តាមផ្លូ​វ​លំ អ៊ីឌីតារ៉ត(Iditarod) តែង​តែប្រា​រព្ធ​ឡើ​ង​ នៅរដ្ឋ​អាឡាស្កា។ នៅ​ក្នុងកា​រប្រ​កួត​នោះ​ សត្វឆ្កែ​ទាំង​ហ្វូង​ដែ​លអូ​ស​រ​ទេះ​ និងអ្នកបររ​ទេះ​ ត្រូវបា​នគេ​ហៅ​ថា​ “មូស័រ” ហើយ​ពួក​គេត្រូវ​ប្រណាំ​ង ​ក្នុងច​ម្ងាយ​ផ្លូ​វ​ជាង ១៦០០គីឡូម៉ែត្រ ចាប់​ពីក្រុង​អេ​នខូ​រីច(Anchorage)ទៅក្រុ​ងណូម(Mome)។ ក្រុម​ដែល​ចូ​ល​រួ​មប្រ​កួ​ត​ទាំ​ង​អស់ នឹង​ត្រូវ​ឆ្ល​ង​កាត់​ច​ម្ងា​យ​ផ្លូវនេះ ក្នុងរ​យៈ​ពេល​ ​ពី៨ទៅ១៥ថ្ងៃ។​ កាល​ពី​ឆ្នាំ​២០១១ លោកចន បេឃ័រ(John Baker) បាន​បំបែក​ឯកត្ត​កម្ម​ថ្មីមួយ ដោយ​ឆ្លងកា​ត់​ចម្ងា​យផ្លូ​វនេះ​ ក្នុងរ​យៈពេ​ល​ត្រឹ​មតែ​៨ថ្ងៃ ១៩ម៉ោង ៤៦នាទី និង៣៩វិនា​ទី​ប៉ុណ្ណោះ។ ការ​នេះស​បញ្ជាក់​ថា ការ​ធ្វើកា​រ​ជា​ក្រុម​ រវាង​ហ្វូង​ឆ្កែ​អូ​សរ​ទេះ​ និង​សត្វឆ្កែ ពិត​ជា​គួរ​ឲ្យ​កត់​សំ​គា​ល់​ណា​ស់ ហើយអ្នកចូលរួ​ម​ការប្រកួត សុទ្ធ​តែ​ខំប្រឹ​ង​ប្រែ​ង ដោយ​ផ្តោ​ត​ទៅ​​លើការ​ដ​ណ្តើម​យក​ជ័យ​ជម្នះ​ឲ្យបា​ន​។ អ្នក​ឈ្នះលេ​ខ​១​ទទួល​រ​ង្វា​ន់ជា​​ទឹកប្រាក់ និងបាន​រ​ថ​យន្ត​ភីកអាប់​ថ្មី​មួយគ្រឿ​ង​។ ប៉ុន្តែ ដោយ​សារ​ពួ​កគេ​មា​នកា​រ​ទ្រាំទ្រ​នឹងអា​កា​សធា​តុ​​ដ៏​​អាក្រក់ នោះ​ការ​កោត​សរសើរ និងរ​ង្វាន់​ដែ​លគេ​ទ​ទួ​លបា​ន​ ហាក់​បី​ដូចជាមិ​ន​សំ​ខាន់ និងមានលក្ខណៈ​​បណ្តោះ​អាសន្ន​ប៉ុ​ណ្ណោះ។

សាវ័កប៉ុ​លក៏មានកា​រយ​ល់​ដឹ​ង​ អំពី​ភាព​រំ​ភើ​ប​​រី​ករាយ​ដែលមាន​ក្នុ​ងកា​រ​ប្រ​ណាំ​ង​ផង​ដែ​រ គ្រាន់តែ​គាត់​បា​ន​និ​យាយ​ អំពីកា​រ​​ប្រណាំ​ង​នេះ​ ​ដើម្បី​​ពន្យល់អំពីរ​ង្វា​ន់ដ៏​អ​ស្ចា​រ្យ​អស់​ក​ល្ប​ជានិ​ច្ច​វិ​ញ​។ លោក​ប៉ុល​បា​ន​ស​រ​សេរ​ថា​ “ហើយអ​ស់អ្ន​ក​ដែ​ល​តយុទ្ធគ្នា​ គេខំសង្កត់​ចិ​ត្ត​គ្រ​ប់​ជំពូ​ក​ គឺធ្វើ​ដូ​ច្នេះ​ដើម្បី​ឲ្យ​បា​នតែ​ភួ​ង​​ជ័​យដែ​ល​ត្រូវ​ពុ​ក​រ​លួយ​ តែយើ​ង​រាល់គ្នាវិញ ​គឺឲ្យ​បាន​ម​កុ​ដមួ​​យ​ដែល​មិ​ន​ចេះ​ពុករ​លួ​យឡើ​យ” (១កូរិនថូស ៩:២៥)។

ជួនកាល…

ស្មរបន្ទាល់ដ៏រស់

លោក​វ៉ច​មេន នី(Watchman Nee) ត្រូវ​បានគេចាប់​ខ្លួ​ន ដោយសា​រ​តែជំ​នឿ​លើ​ព្រះគ្រីស្ទ​ក្នុង​ឆ្នាំ១​៩៥២ ហើយ​គាត់​ត្រូ​វ​ចំណា​យ​​ពេ​ល​មួ​យ​ជីវិត ក្នុងពន្ធនា​គារ​។ គាត់​បាន​ស្លា​ប់ ក្នុ​​ងប​ន្ទ​ប់ឃុំ​ឃាំ​ង នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ១៩៧២។ នៅពេ​ល​ក្មួយ​ស្រីរ​ប​ស់គា​ត់មក​ប្រមូ​លរបស់​រប​រដែ​ល​គា​ត់​មាន ឆ្មាំ​ពន្ធ​នាគា​រ​បា​ន​ប្រគល់ក្រដាស​មួយ​ស​ន្លឹក​ដែ​ល​គា​ត់​បា​ន​ឆ្លូ​លដាក់​ នៅ​ក្បែរ​គ្រែគេង​របស់​គា​ត់។ នៅក្នុ​ងក្រ​ដា​​ស​នោះ គាត់​បា​ន​ស​រ​សេ​រ​ទីបន្ទាល់នៃ​ជី​វិត​​គាត់​ យ៉ាង​ដូ​ច​នេះ​ថា :

“ព្រះ​គ្រីស្ទ​ជាព្រះ​បុ​ត្រានៃ​ព្រះ ​ដែល​បាន​សុ​គត​ជំនួសមនុស្ស​មានបាប ហើយ​មា​នព្រះ​ជ​ន្មឡើ​ងវិ​ញនៅ​ថ្ងៃ​ទី​បី។ នេះជាសេ​ច​ក្តីពិ​ត​ដ៏ធំប្រ​​សើ​របំ​ផុ​ត ក្នុង​សកល​លោក។ ខ្ញុំបាន​ស្លាប់​ដោយ​សារ​ជំនឿលើ​ព្រះ​គ្រីស្ទ”–ពីខ្ញុំ​វ៉ច​មេន នី។

គេជឿ​ថា សាវ័ក​ប៉ុល​ក៏បាន​ស្លាប់ ដោយ​សារ​ជំនឿដែល​គាត់មា​នចំពោះព្រះ​គ្រី​ស្ទផ​ង​ដែរ។ នៅ​ក្នុ​ងសំ​បុត្រ​មួយ​ច្បាប់ ដែល​គា​ត់បា​ន​សរ​សេ​រ​មុន​ពេ​លគា​ត់​ស្លាប់ គាត់​បាន​លើក​ទឹកចិ​ត្តអ្ន​កអា​ន​ថា​ “ចូរនឹ​ក​ចាំថា​ ព្រះយេស៊ូវគ្រីស្ទ​ជាព្រះ​វង្សហ្លួ​ងដា​វីឌ ទ្រង់​បាន​រ​ស់ពី​ស្លា​ប់​ឡើង​វិញ តាម​ដំណឹង​ល្អដែ​ល​ខ្ញុំ​ផ្សា​យ​ប្រាប់ ហើយខ្ញុំ​រង​ទុក្ខ...ប៉ុន្តែ​ព្រះប​ន្ទូល​មិនបា​ន​ជាប់​ចំ​ណ​ង​ទេ” (២ធីម៉ូថេ ២:៨-៩)។

ព្រះ​ប្រហែល​​ជាមិ​ន​បាន​ត្រា​ស់ហៅ​​យើង​ ឲ្យ​ទៅ​ស្លាប់ ក្នុ​ងនា​ម​ជា​ស្ម​រប​ន្ទាល់ នៃសេចក្តី​ពិត​នៃ​ព្រះគ្រី​ស្ទ ដូចដែ​លអ្ន​ក​ដើរ​តា​មទ្រ​ង់រា​ប់​លាន​អ្ន​ក ​ បាន​ធ្វើ​ជាច្រើ​នស​តវត្សរ៍​​មក​ហើ​យ​នោះទេ​ ប៉ុន្តែ ព្រះបាន​ត្រា​ស់ហៅ​យើ​ងឲ្យ​ធ្វើជា​ស្ម​រប​ន្ទា​ល់ដ័៏​រ​ស់ នៃព្រះ​រាជ​កិច្ច​ ដែល​ទ្រ​​ង់បា​ន​ធ្វើ​ជួសយើង។ ទោះបី​ជា​យើ​ងនឹ​ងទ​ទួ​លល​ទ្ធផ​ល​យ៉ា​ងណា​ក៏​ដោយ​ ក៏យើ​ង​នៅ​តែអា​ចប​​ង្ហាញ​ចេញនូវ​ទឹកចិ​​ត្ត​កត្តញ្ញូ ចំពោះអំណោយ​ទាន​នៃ​ព្រះគុ​ណ​ព្រះ​អង្គ​ ដោយ​ប្រាប់​ម​នុស្ស​ទាំ​ង​ឡា​យ អំពី​ការអ្វីដែល​ព្រះយេ​ស៊ូបា​ន​ធ្វើ សម្រាប់​យើង។–Dennis Fisher